គ្រូយាមបន្ទប់ទឹក

អ្នករាជការមានបុណ្យសក្តិធំៗ រួមទាំងអ្នកជំនួញប្រាក់ចំណូលខ្ទង់មុឺនដុល្លារ បានមកចូលរួមក្នុងពិធីជប់លៀងមួយ។ គ្រូបង្រៀនកម្រិត
បឋមរហូតដល់មហាវិទ្យាល័យចំនួន១៥នាក់ក៏បានចូលរួម តែត្រូវ
បានគេអោយទៅអង្គុយនៅតុមួយក្បែរបន្ទប់ទឹក មូលហេតុ គ្រូបង្រៀន
ជាក្រុមមនុស្ស ដែលមានប្រាក់ចំណូលទាបជាងគេ គ្មានមុខមាត់នៅ
ក្នុងសង្គម ។ នៅពេលថ្នាក់ដឹកនាំកម្មវិធីចោទសួរថា តើលោកខាង
ណា ធ្វើការបានប្រាក់ចំណូលច្រើនជាងគេ ? លោកគ្រូពិការម្នាក់
លើកដៃឡើង ហើយឆ្លើយថា
« គឺខ្ញុំ ! » គ្រប់គ្នាមានក្តីងឿងឆ្ងល់ជាពន្លឹក ហើយសុំអោយមានការ
បញ្ជាក់ពីរឿងនេះ ។ ចម្លើយអមជាមួយនូវស្នាមញញឹមរបស់លោក
គ្រូពិការក៏បានផ្តើេមឡើង « មួយជីវិតរបស់ក្រុមគ្រូបង្រៀនខ្ញុំនេះ
បានបណ្តុះកូនៗខ្ញុំជាច្រើនរាប់ពាន់មុឺននាក់អោយក្លាយទៅជាជន
ដែលមានចំណេះដឹង ចំណេះធ្វើ និងអាចរកប្រាក់ចំណូលបានយ៉ាង
ច្រើនពីគ្រប់ទីកន្លែងការងារ មិនថា ក្នុងវិស័យរដ្ឋ ឬឯកជន ! ប្រាក់ចំណូលរបស់កូនៗខ្ញុំ វាជាលទ្ឋផលនៃការប្រឹងប្រែងរបស់យើងខ្ញុំ
ផ្តើមតាំងពីថ្ងៃចាប់ដៃកូនៗអោយចេះសរសេរតួអក្សរក ខ មកទល់
នឹងមានជំនាញប្រចាំជីវិតនេះ មានប្រាក់ខែ ! វាជាប្រាក់របស់ពួកខ្ញុំ ទោះជាកូនខ្ញុំពុំអោយពួកខ្ញុំចាយ ក៏ក្នុងនាមជាឳពុក ក៏មិនទាម
ទារពីកូន ឬមានចិត្តច្រណែនកូនខ្លួនឯងឡើយគឺមានតែសប្បាយ
នឹងភាពមានបាន ថ្កុំថ្កើងរបស់កូនៗ !
គ្រប់គ្នាធ្លាក់ទឹកមុខ ហើយដាក់មុខចុះ
លោកគ្រូពិការបន្តសម្តីអួលដើមក ស្របពេលទឹកភ្នែកហូរចុះមក
« អរគុណ ! ដែលយកពួកខ្ញុំ មកដាក់ពីមុខបន្ទប់ទឹកនេះ ! នេះជាការ
ផ្តល់នូវកិត្តិយសមួយយ៉ាងធំធេង ! ព្រោះមនុស្សយើងនេះ ទោះជា
មានឋានៈធំប៉ុណ្ណា ក៏មិនអាចចៀសអោយផុតពីការត្រូវការបន្ទប់
ទឹកនេះ ដើម្បីដោះទុក្ខដែរ ! អរគុណ ! ក្នុងនាមជាអ្នកយាមបន្ទប់ទឹក !
គ្រប់គ្នា ដាក់មុខចុះ ខ្លះមានទឹកភ្នែករលីងរលោង ខ្លះជូតទឹកភ្នែក
ព្រោះក្នុងចំណោមអ្នកធំទាំងនេះ មានខ្លះជាអតីតសិស្សរបស់លោក
គ្រូពិការរូបនេះ។